អំពីក្រុមហ៊ុន
យើងរីកចម្រើនរួមគ្នា!
ក្រុមហ៊ុន ជី អេខេអេហ្វ ស.ទ ជាក្រុមហ៊ុនចែកចាយជី/ថ្នាំកសិកម្ម ដែលផ្តោតលើគុណតម្លៃខ្ពស់នៃផលិតផល តម្លៃ និងសុខុមាលភាពប្រជាកសិករ។
ចុះឈ្មោះក្រុមហ៊ុនក្នុងឆ្នាំ២០២៤ បច្ចុប្បន្នក្រុមហ៊ុន បានចែកចាយផលិតផលជី/ថ្នាំកសិកម្ម និងផលិតផលធាតុចូលកសិកម្មផ្សេងទៀតទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលស្របនឹងស្តង់ដារអន្តរជាតិ និងអនុលោមភាពតាមច្បាប់ នៃកម្ពុជា។
ក្រុមហ៊ុនយើងខ្ញុំ ចូលរួមយ៉ាងសកម្ម ដើម្បីធ្វើឱ្យល្អបន្ថែមទៀតនៅក្នុងវិស័យកសិកម្មកម្ពុជា ដោយធានាទៅលើការកើនឡើងនូវទិន្នផល ពង្រឹងគុណភាពដំណាំ និងការអនុវត្តកសិដ្ឋានប្រកបដោយចីរភាព។

ទស្សនៈវិស័យ
ក្លាយជាក្រុមហ៊ុនចែកចាយជី/ថ្នាំកសិកម្ម និងផលិតផលធាតុចូលកសិកម្មផ្សេងទៀត ដែលឈានមុខគេ និងទទួលបានការជឿជាក់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការរីកចម្រើនផ្នែកកសិកម្មប្រកបដោយចីរភាព និងភាពសុខដុមរមនា ដល់ប្រជាកសិករ។
បេសកកម្ម
- ចែកចាយជី/ថ្នាំ ដែលមានគុណភាពខ្ពស់ ប្រសិទ្ធិភាព និងការទទួលខុសត្រូវផ្នែកបរិស្ថាន។
- ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសពេញលេញ និងបណ្តុះបណ្តាលដល់ប្រជាកសិករ ធានាដល់សុខសុវត្ថិភាព និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់។
- កសាងនូវភាពជាដៃគូរយ៉ាងមាំទាំ និងយូរអង្វែងជាមួយដេប៉ូជី/ថ្នាំកសិកម្ម និងអ្នកផ្គត់ផ្គង់។
- ប្រតិបត្តិការអាជីវកម្ម ដោយអនុលោមតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការចែកចាយជី/ថ្នាំកសិកម្ម និងផលិតផលធាតុចូលកសិកម្មផ្សេងទៀត។
តោះមកជួបជាមួយក្រុមការងារយើងខ្ញុំ
ក្រុមជំនាញការ ដែលបានដឹកនាំក្រុមហ៊ុនឱ្យទទួលបានការជោគជ័យដល់ថ្ងៃនេះ
លោក ប៉ាង បុរី
នាយកផ្នែកបច្ចេកទេស និងលក់
ប៉ាង បូរី កើតនៅខេត្តស្វាយរៀង។ គាត់មានបរិញ្ញាបត្រវិទ្យាសាស្ត្រកសិកម្ម ឯកទេសផ្នែកកសិរុក្ខកម្ម ពីសាកលវិទ្យាល័យជាស៊ីមកំចាយមារ (CSUK)។
បូរីមានបទពិសោធន៍ទូលំទូលាយ ក្នុងវិស័យកសិកម្ម។ ដំណើរការអាជីពរបស់គាត់រួមមានការងារជាអ្នកគ្រប់គ្រងតំបន់ និងជាមន្រ្តីបច្ចេកទេសផ្នែកទីផ្សារ។ បូរីមានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេសនៃការដាំដុះដំណាំ ការប្រើប្រាស់សារធាតុគីមី និងការគ្រប់គ្រងកសិដ្ឋាន។

លោក ហេង គឹមសុង
នាយកផ្នែកអភិវឌ្ឍ និងផលិតផល
ហេង គីម សុង កើតនៅខេត្តកំពង់ចាម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសណ្ឋាគារ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យប៊ុទបាយ។ ក្រៅពីនេះ គាត់ក៏បានទទួលការបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍កូរ៉េពីសាកលវិទ្យាល័យនេះផងដែរ។
គីម សុង មានជំនាញភាសាអង់គ្លេសល្អ អាចទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពទាំងការអាន ស្តាប់ និយាយ និងសរសេរ។ គាត់ជាបុគ្គលឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់លើការងារ។

កញ្ញា អ៊ុន រីណា
បុគ្គលិកផ្នែកគណនេយ្យ និងរដ្ឋបាល
កញ្ញា អ៊ុន រីណា គឺជាអ្នកជំនាញផ្នែកគណនេយ្យនិងពន្ធដារ ដែលកំពុងសិក្សាផ្នែកគណនេយ្យនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដារ នៃប្រទេសកម្ពុជា។ គាត់មានបទពិសោធន៍ជាគណនេយ្យករ ដែលបានចូលរួមក្នុងការងារកត់ត្រាបញ្ជិការគណនេយ្យ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការអនុលោមតាមពន្ធ។ រីណាផ្តោតសំខាន់លើការទទួលបានបទពិសោធន៍ថ្មីៗ និងបង្ហាញពីជំនាញទំនាក់ទំនងដ៏រឹងមាំ។

លោក ឈឺន ឡុង
បុគ្គលិកគ្រប់គ្រងឃ្លាំង និងសន្និធិ
ឈឺន ឡុង មានដើមកំណើតមកពីខេត្តកំពង់ធំ ហើយបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។ គាត់នៅលីវ និងមានបទពិសោធន៍ជាអ្នកគ្រប់គ្រងស្តុក (ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន)។ គាត់ពណ៌នាខ្លួនឯងថាជាមនុស្សស្មោះត្រង់ រួសរាយ និងម៉ត់ចត់។ ចំណង់ចំណូលចិត្តរបស់គាត់រួមមាន ការអាន កីឡា ការប្រាស្រ័យទាក់ទង និងការស្រាវជ្រាវតាមអ៊ីនធឺណិត។